នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធបញ្ជូនរូបភាព Video Conference ដោយ មានការចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ច ប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តី តាមប្រព័ន្ធបញ្ជូនរូបភាព Video Conference ស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ មានដូចខាង ក្រោម៖
១. សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។
២. សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤- ២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្តិសីទអន្តរជាតិ ស្ដីពីប្រជាជន និង អភិវឌ្ឍន៍។
៣. សំណើរសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនីចំនួន២៣ គម្រោង សម្រាប់ ឆ្នាំ២០២៤- ឆ្នាំ២០២៩ ។
៤. បញ្ហាផ្សេងៗ ៕